កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី០៨ ខែ ឧសភា ឆ្នាំ២០២០លោកជំទាវ កែ ច័ន្ទមុនី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំពង្រ លោក សឹុម ប្រិម ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំពង្រ និងសហការី លោកជំទាវ គ្រី សារ៉ន និងអាជ្ញាធរមូលដ្ឋាន បានចុះសាកសួរសុខទុក្ខ និងចែកអំណោយដល់ ចាស់ជរាគ្មានទីពឹង ចំនួន៥ គ្រួសារ ដែលរស់នៅភូមិ ទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោកជំទាវ កែ ច័ន្ទមុនី បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ខិតខំថែទាំសុខភាពអោយបានល្អ រួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងដូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ក្នុងឱកាសនោះលោកជំទាវ និង ក្រុមការងារបានចែកអំណោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១០ kg សាប៊ូ២ ដុំ ទឹកត្រី ២ ដប ទឹកស៊ីអ៉ីវ ២ ដប មី១កេះ ត្រីខ ២កំប៉ុង និងសម្ភារ: មួយចំនួន ថវិកាចំនួន ២០, ០០០ ៛រៀល។