ឯកឧត្តម អម សុភា នាំយកអំណោយមួយចំនួន និងរទេះរុញ ជូនដល់លោកយាយ ណៃ សៅ មានជម្ងឺស្លាប់មួយចំហៀងខ្លួន


កំពង់ឆ្នាំងៈថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោក យិន សារិន អភិបាលស្រុក និងលោក ប៉ិន កៅ ប្រធានមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម បាននាំយកអំណោយមួយចំនួន និងរទេះរុញមួយ ជូនដល់លោកយាយ ណៃ សៅ  មានជម្ងឺស្លាប់មួយចំហៀងខ្លួន ពុំអាចក្រោកបាន។

ក្នុងនោះដែរ លោក អម សុភា និងក្រុមការងារបាននាំយកអំណោយមួយចំនួន ចែកជូនចាស់ជរា គ្មានទីពឹង សរុបចំនួន ០៥ គ្រួសារ នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ៕