ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋ ក្នុងសង្កាត់ជ្រោយចង្វារ


ព្រឹកថ្ងៃច័ន្ទ ០៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែ ឧសភា ឆ្នាំ២០២០ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយសង្កាត់ជ្រោយចង្វារ រួមនិង ឯកឧត្តម លោក លោកស្រី អនុប្រធានក្រុមការងារចុះជួយសង្កាត់ជ្រោយចង្វារ និងដោយមានការចូលរួមពីលោកចៅសង្កាត់ លោកស្រី ចៅសង្កាត់រងក្រុមប្រឹក្សានិងយុវជនសង្កាត់ បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៦៧គ្រួសារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ អំណោយដែលត្រូវចែកជូនរួមមាន ម៉ាស់ អាកុល ជេលលាងដៃ អង្ករ មី ទឹកត្រី និង ទឹកស៊ីអ៊ីវ ។