ឯកឧត្តម អ៊ុក គង់ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យ ក្នុងស្រុកសំឡូត ចំនួន ៥០នាក់


នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុក គង់ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងនាយកសាលាបឋមសិក្សា នាយកអនុវិទ្យាល័យ និងនាយកវិទ្យាល័យ ក្នុងស្រុកសំឡូត ចំនួន ៥០នាក់ ក្នុងអំឡុឈប់សម្រាកមុនវិស្សមកាលដោយសារមេរោគកូវីដ-១៩ នៅសាលក្នុងប្រជុំវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។

ក្នុងឱកាសនោះ ឯកឧត្តមបានឧបត្ថមថវិកាមួយចំនួន និងសម្ភារៈមួយចំនួនរួមមាន៖ ម៉ាស់ចំនួន២០ប្រអប់ អាល់កុលចំនួន ៣៥លីត្រ សាប៊ូលាងដៃចំនួន ៣៦០ដុំ និងខិតប័ណ្ណផ្សព្វផ្សាយចំនួន២០០សន្លឹក ព្រមទាំង ផ្តល់ខបករណ៍ចំរោះទឹកស្អាត២ គ្រឿងក្នុងនោះ១គឿងប្រគល់អោយវិទ្យាល័យសំឡូត និង១គ្រឿងទៀតប្រគល់អោយអនុវិទ្យាល័យវាលចំបាំង ស្ថិតក្នុងឃុំកំពុងល្ពៅ៕