ឯកឧត្តម សាយ សំអាល់ ទទួលជួប ក្រុមការងារក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ខូអិលធីឌី


នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០១៧ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួប ក្រុមការងារមកពីក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ខូអិលធីឌីដើម្បីពិភាក្សាការងាររៀបចំកម្មវិធី ចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងពិភពលោកថ្ងៃទី៥ មិថុនា។
ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងការគាំទ្រចំពោះគម្រោងរៀបចំតន្ត្រីនិងបរិស្ថានផ្តួចផ្តើមឡើងដោយវិស័យឯកជនជាពិសេសពីគ្រឹះស្ថានអប់រំឯកជនដើម្បីផ្សពវផ្សាយ និងអប់រំបរិស្ថាន កែប្រែឥរិយាបថរបស់សាធារណជនលើការគ្រប់គ្រងសំណល់រឹងសំរាម។ ឯកឧត្តមក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន បង្កើតសកម្មភាពផ្សេងទៀតនៅអំឡុងវិទានេះដើម្បីបង្កើនការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងកិច្ចគាំពារបរិស្ថាន។