សម្តេចភក្តី សាយ ឈុំ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភាកម្ពុជា គោរពវិញ្ញណក្ខន្ធ សពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស


ព្រឹកថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភាអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអតីតរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាដែលបានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១០:៥៤នាទីព្រឹក ក្នុងជន្មាយុ៨២ឆ្នាំ ដោយជរាពាធនៅភូមិគ្រឹះលេខ១៦ ផ្លូវប៉េ០៦ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ….។
ពិធីបូជាសពនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង..:..នាទីព្រឹកនៅឈាបនដ្ឋានសួនច្បារមុខវត្តបទុមវតី សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ….៕