ឯកឧត្តម ហាក់ សុខមករា និងលោកជំទាវ ដឹងនាំសប្បុរសជនជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ


នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ និងលោកជំទាវ ដឹងនាំសប្បុរសជន រួមមានលោក សម វង និងលោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន SV Constraction and Decoration លោក តាំង ហ៊ុយ និងភរិយា, លោកស្រីយ៉ន សុខ ខេង និងស្វាមី និង MR Heng Ball សហការជាមួយមេឃុំកំពង់ទ្រាស មេភូមិទី១ បានជួបសំណេះសំណាល ផ្តល់អំណោយ សប្បុរសធម៌ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០០គ្រួសារ ក្នុងឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

ជាមួយគ្នានេះឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត និងលោកជំទាវ និងសប្បុរសជន ក៏បានជួយសាងសង់ផ្ទះសរសរបេតុងខ្ពស់ពីដី ប្រក់សង្ក័សី១ខ្នង ទំហំ5×6 សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់គ្រួសារឈ្មោះ ជាង សុខជីម និងភរិយា កូនក្នុងបន្ទុក ៤នាក់ ដែលមានជីវភាពលំបាកក្រីក្រគ្មានផ្ទះស្នាក់នៅ ដែលរស់នៅក្នុងភូមិទី១ ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ។

អំណោយជាសម្ភារ: ដែលឯកឧត្តម អភិបាលរងខេត្ត និង លោកជំទាវ ព្រមទាំងសប្បុរសជន បានប្រគល់ជូនដល់ប្រជាពលរដ្ឋលំបាកក្រីក្រចំនួន២០០គ្រួសារ រួមមាន៖ អង្ក ២៥kg មី ១កេះ ទឹកស៊ីវអ៊ីវ១យួរ និងថវិកា៤០០០០រៀល។