ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខ្ញុំបាទ និងឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង ជាពិសេសប្រជាពលរដ្ឋក្នុងស្រុកមេសាង សូមសំដែងនូវគារវៈកិច្ចគោរពយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ព្រមទាំងសហការី ដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធឧបដ្ឋានសាលាវត្តឬស្សីទ្ធារ និងសមិទ្ឋផលនានា ស្ថិតនៅក្នុងវត្តឬស្សីទ្ធារ ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង ។
ជាថ្មីម្តងទៀត ខ្ញុំបាទ និងប្រជាពលរដ្ឋ ទូទាំងខេត្តព្រៃវែង សូមគោរពជូនពរ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងសហការី សូមមានសុខភាពល្អ បរិបូរណ៍ប្រាជ្ញាឈ្លៀសវៃ និងជ័យជំនះគ្រប់ភារកិច្ច ដើម្បីដឹកនាំ និងអភិវឌ្ឍន៌ ជាតិមាតុភូមិ អោយមានភាពរុងរឿង និងរីកចម្រើន តទៅ ។
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលាវត្តឬស្សីទ្ធារ និងសមិទ្ឋផលនានា
