នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានសហការជាមួយរដ្ឋបាលស្រុកជុំគិរី ចុះឃាត់គ្រឿងចក្រចំនួន ០២គ្រឿង ដែលកំពុងជីកដីក្នុងអាងទឹក ដើម្បីហ៊ុំព័ទ្ធផៃ្ទអាង បម្រេីផលប្រយោជន៍បុគ្គល ដោយគ្មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ គឺអាងទឹកទំនប់ភូមិអូរ ស្ថិតក្នុងឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ។ ក្រុមការងារចុះឃាត់គ្រឿងចក្ររួមមាន ៖
១. លោក ប៊ុន ដាត អភិបាលរងស្រុកជុំគិរី
២. លោក ចាន់ ផេង អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត រួមជាមួយអាជ្ញាធរឃុំ និងកងកម្លាំងនគរបាលបុស្តិ៍ ៕
ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានសហការជាមួយរដ្ឋបាលស្រុកជុំគិរី ចុះឃាត់គ្រឿងចក្រចំនួន ០២គ្រឿង ដែលកំពុងជីកដីក្នុងអាងទឹក ដើម្បីហ៊ុំព័ទ្ធផៃ្ទអាង បម្រេីផលប្រយោជន៍បុគ្គល ដោយគ្មានការអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ
