ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានធ្វេីការជួសជុល និងកែលម្អប្រព័ន្ធធារាសាស្រ្ដវាលធំ


នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានធ្វេីការជួសជុល និងកែលម្អប្រព័ន្ធធារាសាស្រ្ដវាលធំ ស្ថិតនៅឃុំដងក្តា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ដែលមានផ្ទៃដីស្រោចស្រពស្រូវវស្សាចំនួន ៥១០ហិកតា ។ ទំហំការងារអនុវត្តរួមមាន ៖
-ទំនប់មានប្រវែង ៧៥២ម៉ែត្រ
-ប្រឡាយមេមានប្រវែង ៣.២០៦ម៉ែត្រ
-ប្រឡាយរងមានប្រវែង ១.៨១៨ម៉ែត្រ
-សំណង់ទ្វារទឹកចំនួន ០៤កន្លែង
-សំណង់ស្ទាក់ទឹកចំនួន ១៤កន្លែង
-សំណង់លូស្រោចស្រពចំនួន ០៣កន្លែង