ឯកឧត្តម ឡុង នរិន្ទ បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា នៃក្រុមការងារទី២ ដើម្បីពិភាក្សារៀបចំផែនការសកម្មភាពការងារ ត្រៀមចុះបំពេញបេសកកម្មលើយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង


ព្រឹកថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី២ នៃ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំជាមួយសមាជិក សមាជិកា នៃក្រុមការងារទី២ ដើម្បីពិភាក្សារៀបចំផែនការសកម្មភាពការងារ ត្រៀមចុះបំពេញបេសកកម្មលើយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងក្នុងដែនសមត្ថកិច្ចរបស់ក្រុមការងារទី២ នៃគ.យ.ក.ស នាពេលខាងមុខនេះ។