ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៥កន្លែង


នៅថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសផ្នែកឧតុនិយម បានសហការជាមួយមន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះបេសកកម្ម ថែទាំ និងជួសជុល ស្ថានីយឧតុនិយមស្វ័យប្រវត្តិ ចំនួន ០៥កន្លែង ដែលមានដូចជាស្ថានីយ ស្រុកថ្មបាំង ស្រុកគីរីសាគរ ស្រុកកោះកុង ស្រុកបូទុមសាគរ និងស្ថានីយស្រុកស្រែអំបិល ស្ថិតក្នុងខេត្តកោះកុង ។ ក្រុមការងារបាន ៖
-ត្រួតពិនិត្យប្រអប់ទទួលទិន្នន័យ (data logger) ដើម្បីបញ្ជូនទិន្នន័យទៅកាន់ម៉ាស៊ីនមេ (Computer Server) បានល្អ
– ធ្វើការផ្លាស់ប្តូរ SimCard ស្ថានីយស្រុកស្រែអំបិល ដោយSimCard ចាស់ខូច មិនអាចបញ្ចូនទិន្នន័យទៅកាន់ម៉ាស៊ីនមេបាន
– ធ្វើការប្រៀបធៀប ឧបករណ៍វាស់រំហួត នៅស្ថានីយបូទុកសាគរ ដែលដំណើរមិនប្រក្រតី
– ធ្វើតេស្តឧបករណ៍វាស់បរិមាណទឹកភ្លៀង
-សម្អាតបន្ទះសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យបញ្ចូលថ្ម បានល្អ
– លាងសម្អាតឧបករណ៍វាស់ស្ទង់ដូចជា៖ សីតុណ្ហភាព ទឹកភ្លៀង សំណើមបរិយាកាស រំហួត ទិសដៅខ្យល់ និងល្បឿនខ្យល់
– ថែមទឹកក្នុងផើងរំហួត
– សម្អាតទីធ្លាក្នុងបរិវេណស្ថានីយ ៕