សមាគមនារីខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារក្រីក្រ ចាស់ ជរាពិការ ចំនួន៤០គ្រួសារ


(បាត់ដំបង)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រុមចលនាស្រ្តីខេត្តបាត់ដំបង បាននាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយះសាខាកាកបាទក្រហម ខេត្តបាត់ដំបង ចែកជូនគ្រួសារក្រីក្រ ចាស់ ជរាពិការ ចំនួន៤០គ្រួសារ។

ក្នុងឱកាសនោះ សមាគននារីខេត្តបាត់ដំបង ក៏បានផ្សព្វផ្សាយអំពី វិធានការការពារទប់ស្កាត់ជម្ងឺ COVID -19 និងបានជូនសម្ភារៈ គ្រឿងឧបភោគ បរិភោគ នៅឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ។