នៅថ្ងៃច័ន្ទ ១២រោច ខែពិសាខ ឆ្នាំកុរ ទោស័ក ព.ស. ២៥៦៤ ត្រូវនិងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានរមណីយដ្ឋាននិងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានដឹកនាំគម្រោងសិក្សាចងក្រងឯកសារ និងអភិរក្សជណ្តើរខាងកើតប្រាសាទប្រាង្គក្នុងរមណីយ ដ្ឋានប្រាសាទកោះកេរ ក្នុងគោលបំណងបីធំៗ ទី១ អន្តរាគមបន្ទាន់នៅជណ្តេីរបុរាណខាងកេីតនៃប្រាសាទប្រាង្គដែលមានហានិភ័យខ្លាំង (បានទល់ទ្រដោយដែករន្ទាចំនួនប្រាំទីតាំងដែលជាកន្លែងមានហានិភ័យខ្លាំងរួចរាល់) ទី២ សិក្សាពីថ្មជណ្តេីរដែលបាក់ ធ្លាក់ដេីម្បីស្វែងយល់ពីថ្មដែលនៅ សល់ខូចខាតនិងបាត់បង់ ហេីយរៀបចំថ្មទាំងនោះឲ្យមានរបៀបតាមលក្ខណៈបច្ចេក ទេស ទី៣ សិក្សាចងក្រងឯកសារប្លង់ស្ថាបត្យកម្មនៃប្រាសាទប្រាង្គដេីម្បីរៀបចំផែនការអភិរក្ស និងជួសជុលនាពេលអនាគត។ គម្រោងនេះគាំទ្រដោយអាជ្ញាធរជាតិព្រះវិហារក្រោមជំនួយថវិកាពីមូលនិធិអង្គរសម្រាប់ការអភិរក្សនិងអភិវឌ្ឍន៍។
គម្រោងសិក្សាចងក្រងឯកសារ និងអភិរក្សជណ្តើរខាងកើតប្រាសាទប្រាង្គក្នុងរមណីយ ដ្ឋានប្រាសាទកោះកេរ
