រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្ដមវេជ្ជបណ្ឌិត TEERAKIAT JAREONSETTASIN ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ និងជារដ្ឋមន្ត្រីក្រសួងអប់រំ នៃព្រះរាជាណាចក្រថៃឡង់ដ៍ បានអញ្ជើញធ្វើទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា និងបានអញ្ជើញទៅទស្សនកិច្ចនៅសាលាជំនាន់ថ្មីស្ថិតក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ អមដំណើរដោយឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា ។
គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺក្នុងនាមជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ (SEAMEO) ដើម្បីត្រួតពិនិត្យនូវស្ថានភាព និងវឌ្ឍនភាពនៃវិស័យអប់រំ នៅតាមបណ្ដាប្រទេសដែលជាសមាជិកក្រុមប្រឹក្សារដ្ឋមន្ត្រីអប់រំអាស៊ីអាគ្នេយ៍ ។