ឯកឧត្តម អ៊ុន ចាន់ដា នាំយកអំណោយរបស់ កាកបាទក្រហមខេត្តកំពង់ចាម និងអំណោយសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនពលរដ្ឋជួបការលំបាកចំនួន៦០ គ្រួសារ នៅស្រុកបាធាយ


(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា សមាជិកព្រឹទ្ធសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាធាយ អភិបាលរងខេត្ត កងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សាខាកាកបាទក្រហមខេត្តកំពង់ចាម និងអំណោយមនុស្សធម៌របស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីម៉េម៉ាយមានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ នៅស្រុកបាធាយ ដោយក្នុង១ គ្រួសារៗទទួលបាន÷

១,អង្ករ ២៥ គីឡូក្រាម ២,ទឹកសុីអ៊ីវ ០១ យួរ ៣,ទឹកត្រី ០១ យួរ ៤,ត្រីខ ១០ កំប៉ុង​ ៥,ម៉ាស់ ០៥ បន្ទះ ៦,ថវិកា ២០,០០០ ៛