ឯកឧត្តម ជីវ សុងហាក់ បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើការពិនិត្យសម្រេចលើសំណុំឯកសារសុំតាំងស៊ប់ក្នុងក្របខណ្ឌក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៥


នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការតាំងស៊ប់ក្នុងក្របខណ្ឌក្រឡាបញ្ជី បានដឹកនាំកិច្ចប្រជុំគណៈកម្មការដែលមានសមាជិកមកពីតំណាងសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីសរុបចំនួន ៤៣អង្គភាព ដើម្បីធ្វើការពិនិត្យសម្រេចលើសំណុំឯកសារសុំតាំងស៊ប់ក្នុងក្របខ័ណ្ឌ សម្រាប់ក្រឡាបញ្ជីកម្មសិក្សាជំនាន់ទី៥ សរុបចំនួន ១១១រូប។