ក្រុមការងារយុវជន CPP ក្រសួងធនធានទឹក នាំយកបច្ច័យរបស់សប្បុរសជន ចូលរួមបុណ្យសពលោកស្រី ហ៊ុន ចន្ធូ


(ភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បាននាំយកបច្ច័យរបស់សប្បុរសជនចំនួន ៥.០០០.០០០រៀល ទៅចូលរួមបុណ្យសពលោកស្រី ហ៊ុន ចន្ធូ សមាជិកាគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម ដែលបានទទួលមរណភាព នៅថ្ងៃ២០ ខែឧសភា ឆ្នាំ២០២០ ។