(កំពង់ចាម)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ក្នុងការគ្រប់គ្រង ថែរក្សា ការពារ ដីរដ្ឋឲ្យបានគង់វង្ស ទុកជាសម្បត្តិរួម តកូនចៅ នាព្រឹក ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារខេត្ត ដឹកនាំដោយឯឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អជ្ញាធរមូលដ្ឋានស្រុកព្រៃឈរ ចុះពិនិត្យទីតាំង និងបោះបង្គោលព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត ចំនួន៦០ បង្គោលលើទំហំផ្ទៃដីជាង៥៧ ហិចតា ស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ៕
អភិបាលរងខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ ពិនិត្យទីតាំង និងបោះបង្គោលព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្តកំពង់ចាម
