ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញ ចែកអំណោយ ជូនដល់អតីតយុទ្ធជន នៅឃុំទួលគគីរ ស្រុកមណ្ឌលសីមា


ឯកឧត្តម កាយ សំរួម បានលើកឡើងថាទាំងនេះ ជាអំណោយបន្តិចបន្តួចមិនអាចបំពេញតម្រូវការរបស់បងប្អូននោះទេ តែជាការចែករំលែក ពីថ្នាក់ដឹកនាំ និងសប្បុរសជននានា ដែលរួមមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជាមួយគ្នានេះផងដែរ សូមបងប្អូនថែរក្សាអនាម័យ ក្នុងការរស់នៅអោយបានល្អ បង្ការការពារជំងឺកូវីដ-១៩ អាជ្ញាធរឃុំ សូមបន្តអប់រំ ផ្សព្វផ្សាយ ដល់សហគមន៍អំពីជំងឺកូវីដ អោយបានទូលំទូលាយបន្ថែមទៀត ដោយសារព្រះរាជាចក្រកម្ពុជា បានព្យាបាលជាសះស្បើយ ១២២នាក់ នៅថ្ងៃទី២២នេះ យើងរកឃើញឆ្លងជំងឺកូវីដម្នាក់វិញ។