រដ្ឋបាលខេត្តកំពង់ចាម បន្តការផ្សព្វផ្សាយអំពីអនាម័យ វិធីបង្ការការពារជម្ងឺកូវីដ១៩ និងចុះចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលមកកំសាន្តនៅសួនសាធារណៈក្នុងក្រុងកំពង់ចាម


(កំពង់ចាម)៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្ដម អ៊ុន ចាន់ដា  អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានបន្តការផ្សព្វផ្សាយអំពីអនាម័យ វិធីបង្ការការពារជម្ងឺកូវីដ១៩ និងចុះចែកម៉ាស់ជូនដល់ប្រជាពលរដ្ឋទូទៅ ដែលមកកំសាន្តនៅសួនសាធារណៈក្នុងក្រុងកំពង់ចាម។ ការចុះយុទ្ធនាការផ្សព្វផ្សាយ និងចែកម៉ាស់ជូនបងប្អូននាពេលនេះគឺមានគោលបំណងជួយពញ្ញក់ស្មារតី និងក្រើនរំលឹកដល់ពួកគាត់ឲ្យបន្តបង្កើនការយកចិត្តទុកដាក់ការពារ និងទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩។

អ្នកអាចភ្លេចកូវីដ១៩ តែកូវីដ១៩មិនដែលភ្លេចអ្នកដែរធ្វេសប្រហែសឡើយ។

យើងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។