លោកស្នងការនគរបាលខេត្តកំពង់ធំ បានបរិភោគថវិកាផ្ទាល់ខ្លួនដល់មន្ត្រីនគរបាល ដែលមានជីវភាពខ្វះខាតដែលកំពុងសម្រាកព្យាបាលជម្ងឺ


ខេត្តកំពង់ធំ ៖ ថ្ងៃ ព្រហស្បតិ៍ ១កើត ខែ ជេស្ឋ ឆ្នាំ ជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំកម្លាំង ចុះសួរសុខទុក្ខមន្ត្រីនគរបាល ដែលសម្រាកព្យាបាលជម្ងឺ នៅមន្ទីរសំរាកព្យាបាល លឹម ស៊ុន ប៊ុនហុង ខេត្តកំពង់ធំ ។

លោកស្រីវរសេនីយ៍ត្រី សុខ សុខា នាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ សំណេះ សំណាលជាមួយក្រុមគ្រួសារ និងអ្នកជម្ងឺ ដោយលោកចង់ដឹងអំពីសុខុមាលភាព និងស្ថានភាពរបស់អ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល ។

លោកស្រី សុខា មានក្ដីសប្បាយរីករាយក្នុងចិត្តក្រៃលែងដោយមានថ្នាក់ដឹកនាំ យកចិត្តទុកដាក់ចំពោះក្រុមគ្រួសារលោកស្រី ហើយលោកស្រីបានបញ្ជាក់ថាបន្ទាប់ពីលោកស្រីបានសម្រាកព្យាបាលជំងឺ ក្នុងរយៈពេលកន្លងមកនេះ ស្ថានភាពជំងឺ របស់លោកស្រី មានការធូរស្រាលល្អប្រសើរជាងមុនច្រើន ចាប់ពីមួយថ្ងៃទៅមួយថ្ងៃគឺដោយសារមានការយកចិត្តទុកដាក់ ពីសំណាក់លោកគ្រូ អ្នកគ្រូពេទ្យ ប្រចាំនៅមន្ទីរសំរាកព្យាបាលជំងឺ ។

លោកឧត្តមសេនីយ៍ ស្នងការ បានណែនាំជម្រុញ ដល់លោកស្រី សូមធ្វើយ៉ាងណាខិតខំថែទាំសុខភាពឲ្យប្រសើរឡើង តាមរយៈបរិភោគម្ហូបអាហារមានអនាម័យ ចម្អិនឆ្អិនបានល្អចាំពិសារបរិភោគរទឹកស្អាតបរិសុទ្ធ ឬបរិភោគម្ហូបអាហារណា ដែលជំនួយ ដល់សុខភាព សំរាកឲ្យគ្រប់គ្រាន់ ទើបលោកស្រី កាន់តែឆាប់ជាសះស្បើយពីជំងឺ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្ត ឧបត្ថម្ភថវិកាមួយចំនួន ដល់លោកស្រី សុខ សុខា ដើម្បីចូលរួមដោះស្រាយចំណាយ ក្នុងការព្យាបាលជម្ងឺ របស់លោកស្រី ។

លោក ហង្ស វិច្ឆិកា តំណាងគ្រួសារអ្នកជម្ងឺ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចំណាយពេលវេលាដ៍មានតម្លៃ ដឹកនាំកងកម្លាំង ចុះសួរសុខទុក្ខ ដល់ក្រុមគ្រួសារ របស់លោក នាឱកាសនេះ ៕