លោកជំទាវ ដួង វណ្ណា ប្រគល់សម្ភារ:មួយចំនួនដល់សមាគមនារី និងអភិវឌ្ឍន៍ឃុំទាំង១៦


ស្វាយរៀង ៖ នៅព្រឹកថ្ងៃសៅរ៍២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកស្វាយជ្រំ លោកជំទាវ ដួង វណ្ណា អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង និងជាប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឃន៍ លោកជំទាវ លោក លោកស្រី សមាជិកសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តស្វាយរៀង បានធ្វើការប្រគល់សម្ភារ:មួយចំនួនដល់សមាគមនារី និងអភិវឌ្ឍន៍ឃុំទាំង១៦ សម្រាប់បម្រើអោយសកម្មភាពសមាគមនារីឃុំ។

ក្នុងឱកាសនោះលោកជំទាវបានធ្វើការផ្ដាំផ្ញើរ អោយបងប្អូននារីចេះសំអាត អនាម័យខ្លួនប្រាណ មើលថែកូនតូចៗព្រោះរដូវនេះជារដូវធ្លាក់ភ្លៀង កុមារតូចៗប្រឈមជំងឺគ្រុនឈាម គ្រុនចាញ់។ល។ សូមចូលរួមការពារនៃការឆ្លងជំងឺកូវីត-១៩ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

សូមបញ្ជាក់ថា សម្ភារ:ដែលចែកជូននៅពេលនេះ ដោយក្នុងមួយឃុំៗទទួលបាន ៖ អង្ករ ១៨បេ ក្នុង១បេទំងន់១០គីឡូក្រាម, មីខ្លាឃ្មុំ ៤កេស, ស្ករស ១៨គីឡូក្រាម, អំបិល ១៨គីឡូក្រាម, ទឹកត្រី ១៨ដប, ទឹកស៊ីអ៉ីវ ១៨ដប, សាប៊ូដុំ ១៨ដុំ និងថវិកាថ្លៃឈ្នួលដឹកសម្ភារ:ក្នុងមួយឃុំចំនួន ៥០.០០០៛ ផងដែរ៕