ប្រធានគណបក្សសង្កាត់ ចុះពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សសង្កាត់ចោមចៅទី១


(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោកស៊ូ សារ៉ាត់ ប្រធានគណបក្សសង្កាត់ លោកសឿង រតនា អនុប្រធានគណបក្សសង្កាត់ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ ទីស្នាក់ការគណបក្សសង្កាត់ចោមចៅទី១។

បន្ទាប់មក ក្រុមការងារ បានបន្តចុះពិនិត្យការបូមលូ ដែលស្ទះស្ថិតនៅភូមិត្រពាំងថ្លឹង៣ ដែលទទួលបានការឧបត្ថមឡានបូមលូពីលោកសាំ ពិសិដ្ឋ ប្រធានតំបន់២ និងលោកអ៊ឹម សំអុល ប្រធានក្រុមការងារចុះជួយសង្កាត់ចោមចៅទី១។