ឯកឧត្តម ហ៊ុន ម៉ានី ជំរុញលើកទឹកចិត្តប្អូនៗសិស្សានុសិស្សអោយបន្តខិតខំប្រឹងប្រែងក្លាយខ្លួនជាបុគ្គលដែលយល់ច្បាស់


ក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី «អនាគតអាជីពសម្រាប់និស្សិតច្បាប់» នៅសាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តម ហ៊ុន ម៉ានីបានជំរុញលើកទឹកចិត្តប្អូនៗសិស្សានុសិស្សអោយបន្តខិតខំប្រឹងប្រែងក្លាយខ្លួនជាបុគ្គលដែលយល់ច្បាស់ពីចំនេះ ជំនាញ វិជ្ជាជីវៈ និងវិថីជីវិតមួយ ប្រកបដោយការទំនួលខុសត្រូវខ្ពស់។
លោកបានមានប្រសាសន៍ថា៖ « ប្អូនៗគឺជាអនាគតអ្នកច្បាប់ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គម។ជម្រើសនៃវិថីជីវិតដែលជោគជ័យមួយគឺស្ថិតលើដៃប្អូនៗ ដូច្នេះ សូមបន្តអភិវឌ្ឍខ្លួនឯង ហើយធ្វើជាគំរូដ៍ល្អសម្រាប់ប្អូននិស្សិតជំនាន់ក្រោយៗ ដែលនេះក៍បង្ហាញពីការចូលរួមចំនែកក្នុងការកសាងសង្គមជាតិ ឲ្យក្លាយជានិតិរដ្ឋដ៍រុងរឿងមួយ»។