លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់


នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០ លោកជំទាវ កែ ច័ន្ទមុនី លេខាគណៈកម្មការសាធារណការ ដឹកជញ្ជូន ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំង និងជាប្រធានកិត្តិយសគណ:កម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរង ទទួលបន្ទុកការងារហ្វឹកហ្វឺន និងឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគពិសេស លោក​ ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានអញ្ជើញក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបាញ់គ្រាប់ពិតរបស់សិក្ខាកាមពលទាហានថ្មីចំនួន១៥៣នាក់។

ក្នុងឱកាសបញ្ចប់វគ្គសិក្សានេះ ថ្នាក់ដឹកនាំបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលទទួលបានជ័យលាភីទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច សិក្សារៀនសូត្រដើម្បីបង្កើនចំណេះដឹង ពង្រឹងសមត្ថភាព និងជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិមាតុភូមិ និងប្រជាជន។ ដើម្បីជាការលើកទឹកចិត្តគណៈអធិបតីបាននាំយកថវិកា ចំនួន ២ ០០០ ០០០រៀល ដោយជូនដល់នាយកសាលាចំនួន១លានរៀល និង១លានរៀលទៀតប្រគល់ជូនតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។