ប្រធាននាយកដ្ឋានវិស្វកម្ម និង អនុប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យការងារសាងសង់ទំនប់សណ្តរវ៉ៃកូ និងសាងសង់សំណង់សិល្បការ


នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម និងលោក កង ចាន់ថន អនុប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះត្រួតពិនិត្យការងារសាងសង់ទំនប់សណ្តរវ៉ៃកូ និងសាងសង់សំណង់សិល្បការ ស្ថិតនៅក្នុងសង្កាត់ ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង និងការងារស្តារប្រឡាយមេត្រពាំងផ្លាំង ស្ថិតនៅក្នុងឃុំរាជមន្ទីរ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ទំហំការងាររួមមានដូចខាងក្រោម ៖
១-គម្រោងសាងសង់ទំនប់សណ្តរវ៉ៃកូ និងសាងសង់សំណង់សិល្បការ ៖
-សាងសង់ទំនប់សណ្តរវ៉ៃកូ ប្រវែង ២៣០០ម៉ែត្រ
-សាងសង់សំណង់សិល្បការចំនួន ០៤កន្លែង
គិតមកដល់ពេលនេះការងារសាងសង់ទំនប់សណ្តរ និងសាងសង់សំណង់សិល្បការសម្រេចបាន ៥៥% នៃផែនការដែលបានគ្រោងទុក ។
២-គម្រោងស្តារប្រឡាយមេត្រពាំងផ្លាំង ៖
-ស្តារប្រឡាយមេត្រពាំងផ្លាំង១ ប្រវែង ១៥០០ម៉ែត្រ
-ស្តារប្រឡាយមេត្រពាំងផ្លាំង២ ប្រវែង ៣២៣០ម៉ែត្រ
– ជួសជុលឧបករណ៍រវៃ និងសន្ទះទ្វារទឹក ចំនួន ០៧កន្លែង
គិតមកដល់ពេលនេះការងារស្តារប្រឡាយសម្រេចបាន ៦០% នៃផែនការដែលបានគ្រោងទុក ៕