ឧត្តម ខៀវ កាញារីទ្ធ ចុះហត្ថលេខាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិក


ក្រសួងព័ត៌មាន និងសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិ ប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ចុះកិច្ចព្រមព្រៀងស្តីពីក្រមសីលធម៌សម្រាប់ការផ្សាយពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងអំពីគ្រឿងស្រវឹងប្រកបដោយការទទួលខុសត្រូវនៅកម្ពុជា ដែលកិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកDavide Besana ប្រធានសម្ព័ន្ធក្រុមហ៊ុនផលិតស្រាអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (APIWSA) នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅភ្នំពេញ។