ពេលគ្រោះថ្នាក់ដោយសារការងារ តើអ្នកទទួលបានអ្វីខ្លះពី ប.ស.ស. ?


បើអ្នកបានចុះឈ្មោះជាសមាជិករបស់បេឡាជាតិរបបសន្តិសុខសង្គម ឬហៅកាត់ ប.ស.ស. អ្នកនឹងទទួលបានរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ដូចជា ៖

– សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាល និងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នក និងអ្នកថែទាំ។

– ទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺ មិនអាចទៅធ្វើការបាន និងផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗប្រសិនរបួស ឬពិការ ។

– គ្រួសាររបស់អ្នក អាចនឹងទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនមានគ្រោះថ្នាក់ការងាររហូតដល់បាត់បង់ជីវិត ។
(លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។