លោក ឈា ប៊ុនរិទ្ធ ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអប្រព័ន្ធធារាសាស្រ្ត


រសៀលថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋាន ចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារកែលំអ និងថែទាំប្រព័ន្ធធារាសាស្រ្ត ចំនួន ២ ប្រព័ន្ធ ស្ថិតនៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ រួមមាន ប្រព័ន្ធធារាសាស្ត្រអូររុន និងប្រព័ន្ធធារាសាស្ត្រ ជាំតាហ៊ឹង ៕