ផ្លូវតាមបណ្តាខេត្តនានា ត្រូវបានបន្តធ្វើការថែទាំជាប្រចាំ


ធ្វើការជួសជុលថែទាំ លុបជង្ហុកសំបុកមាន់ ស្នាមប្រេះ លើកំណាត់ផ្លូវលេខ 58 លេខ156D លេខ268A និងធ្វើការចាក់ដីគ្រួសក្រហម និងកៀរកិនបង្ហាប់ លើកំណាត់ផ្លូវលេខ 156C ដោយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០។

::: ក្នុងករណីបងប្អូនប្រជាពលរដ្ឋចង់រាយការណ៍ពីផ្លូវខូតខាត សូមចូលរួមសហការជាមួយក្រសួង ដោយទាញយកឥតគិតថ្លៃ(តាមតំណភ្ជាប់ខាងក្រោម)នូវ កម្មវិធីថែទាំផ្លូវ​ (Road Care Mobile App) ហើយគ្រាន់តែថត និងផ្ញើមកក្រសួងដើម្បីអាចចាត់វិធានការទាន់ពេល។ សូមចូលរួមថែរក្សាផ្លូវថ្នល់របស់យេីងទាំងអស់គ្នា។