ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣


ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំសាមញ្ញ ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ លើកទី១២ ឆ្នាំទី១ អាណត្តិទី៣ នៅវេទិកាសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាពនានាជុំវិញខេត្ត។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ មានរបៀបវារ:សំខាន់ៗ ចំនួន១០ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១. ពិនិត្យកូរ៉ុម
២. ប្រសាសន៍បើកកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញ លើកទី១១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត
៤. ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ប្រចាំខែឧសភា ឆ្នាំ២០២០ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័ត សេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ របស់ក្រុមប្រឹក្សាខេត្ត
៦. ពិនិត្យ និងអនុម័ត និមិត្តសញ្ញា របស់ខេត្តពោធិ៍សាត់
៧. ពិនិត្យ និងអនុម័ត ស្ថាបនាស្ពានថ្មើរជើងឆ្លងកាត់ផ្លូវជាតិលេខ៥
៨. ពិភាក្សាការដាំដើមឈើ នៅផ្លូវវៀងក្រុងពោធិ៍សាត់
៩. ស្ដាប់របាយការណ៍របស់គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
១០. បញ្ហាផ្សេងៗ៕