ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានធ្វេីការជួសជុល និងថែទាំជាប្រចាំ ចំនួន ០២ប្រព័ន្ធ


នៅថ្ងៃ​ចន្ទ ៣រោច​ ខែជេស្ឋ ឆ្នាំជូត​ ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល បានធ្វេីការជួសជុល និងថែទាំជាប្រចាំ ចំនួន ០២ប្រព័ន្ធដូចខាងក្រោម ៖
១.ប្រព័ន្ធទំនប់អាងទឹកទទឹងថ្ងៃតាមែ ស្ថិតក្នុងឃុំកំពុងអុស ស្រុកពញាឮ ខេត្តកណ្តាល
-ជួសជុលនិងថែទាំទំនប់អាងទឹកប្រវែង ៤៩៣៩ ម៉ែត្រ
-ជួសជុល និងថែទាំសំណង់លូ ចំនួន ០៤កន្លែង
-មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវប្រាំងចំនួន ២៣៧ហិកតា
២.ប្រព័ន្ធទំនប់អាងទឹកផ្លូវទូក ស្ថិតនៅឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល​ ខេត្តកណ្តាល
-ជួសជុល និងថែទាំទំនប់អាងទឹកប្រវែង ៣១៦៤ម៉ែត្រ
-ជួសជុល និងថែទាំសំណង់ចំនួន ០២កន្លែង
-មានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវប្រាំង ២១០ ហិកតា ៕