ពានរង្វាន់ស្នាដៃស្រាវជ្រាវសម្តេចតេជោ ហ៊ុន សែន ស្តីពី បញ្ហាចររាចរណ៍ផ្លូវគោកក្នុងប្រទេសកម្ពុជា ត្រូវបានប្រគល់ជូន ក្រុម និស្សិត ដែលបានធ្វើការស្រាវជ្រាវលើប្រធានបទ “Improving Phnom Penh City Bus System via Incentive-based Mechanisms” កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាពរបស់ឯកឧត្តម ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា។