គម្រោងសាងសង់ប្រឡាយមេពោធិ៍ពីរដើម ជំហានទី២


គម្រោងសាងសង់ប្រឡាយមេពោធិ៍ពីរដើម (ជំហានទី ២) ប្រវែង ៦.០០០ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ១៩ កន្លែង ស្ថិតក្នុងឃុំតាឡំ និងឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់បើកការដ្ឋានដំណើរការសាងសង់ហើយ នៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ ២០១៧ កន្លងទៅនេះ ។ គម្រោងនេះ នឹងផ្តល់ទឹកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករលើផ្ទៃដីស្រូវវស្សា ចំនួន ១.០៣២ ហិកតា ស្រូវប្រាំង ចំនួន ១៣៥ ហិកតា និងដំណាំរួមផ្សំ ចំនួន ១០ ហិកតា ៕