ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា ដឹកនាំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យនិងសិក្សាតាមបណ្តោយឆ្នេរសមុទ្រ


នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ គស ២០១៧ ឯកឧត្តមទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍឆ្នេរសមុទ្រកម្ពុជា (គអឆក) ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍នៃ គអឆក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាអនុប្រធាន គអឆក បានដឹកនាំក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យនិងសិក្សាតាមបណ្តោយឆ្នេរសមុទ្រក្នុងភូមិសាស្រ្តស្រុកស្ទឹងហាវខេត្តព្រះសីហនុ ស្រុកស្រែអំបិល និងស្រុកបុទមសាគរ ខេត្តកោះកុង ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា សំដៅសម្រួលដល់ការរស់នៅ លើកកម្ពស់កម្រិតជីវភាពនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ស្របតាមស្មារតីនៃសារាចរណែនាំ លេខ ០១ សរណន របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ០៣ ខែកុម្ភៈ គស ២០១២ ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។