នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០១៧។ អញ្ជើញចូលរួមក្នុងពិធីនោះមានឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង និងឯកឧត្តម អស់លោក លោកស្រីជាថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួងទាំងអស់។