ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារ ចុះពិនិត្យស្ថានីយបូមទឹកក្នុងតំបន់កីចក និងស្ថានីយបូមទឹកក្នុងតំបន់ជប់ព្រីង


នៅថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM បានដឹកនាំក្រុមការងាររបស់ក្រសួងជាច្រើនរូប ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ប្រធានសហគមន៍កសិករប្រើប្រាស់ទឹក សកបទ ប្រព័ន្ធធារាសាស្ត្រកីចក និងសកបទ ប្រព័ន្ធធារាសាស្រ្តជប់ព្រីងធ្វើការចុះពិនិត្យស្ថានីយបូមទឹកក្នុងតំបន់កីចក និងស្ថានីយបូមទឹកក្នុងតំបន់ជប់ព្រីង។

អញ្ជើញចូលរួមនាពេលនោះរួមមាន ៖

១- តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF

២- តំណាងអាជ្ញាធរអគ្គិសនីកម្ពុជា

ការចុះពិនិត្យនេះមានបំណងធ្វើការសិក្សារកលទ្ធភាពធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ម៉ាសុីនបូមទឹកដើរដោយប្រេង DO ទៅជាជំនួយដើរដោយម៉ូទ័រអគ្គីសនីវិញ ក្នុងគម្រោងអតិពលកម្ម។

ដោយមានការគិតគូរខ្ពស់ប្រកបដោយលក្ខណៈគ្រប់ជ្រុងជ្រោយពីសំណាក់ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ក្រុមការងារអន្តរក្រសួងនឹងធ្វើការប្រជុំពិ ភាក្សារិះរកគ្រប់យន្តការសមស្របទាំងអស់ដើម្បីឲ្យការផ្លាស់ប្តូរពីការប្រើប្រេង DO ទៅជាប្រើប្រាស់ម៉ូទ័រអគ្គីសនីវិញសំរាប់បម្រើឲ្យការបូមទឹកដាក់ស្រែបានប្រព្រឹត្តទៅដោយប្រសិទ្ធភាពខ្ពស់ និងមាននិរន្តរភាព ៕