ឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន អញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ និងចែកអំណោយជាកញ្ចប់អាហារ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន ២០០គ្រួសារ


នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន តំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាសមាជិកគណៈកម្មការសុខាភិបាល សង្គមកិច្ច​ អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីៈ និងកិច្ចការនារី នៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ពាស់ មូស្លីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងលោកអភិបាលរងស្រុកកោះធំ គណៈអុីមុំាស្រុក យុវជន និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល និងផ្សព្វផ្សាយវិធានការការពារការរីករាលដាលជំងឺកូវីដ១៩ និងចែកអំណោយជាកញ្ចប់អាហារ ជូនប្រជាពលរដ្ឋសាសនិកឥស្លាមក្រីក្រចំនួន ២០០គ្រួសារ ក្នុងនោះ ភូមិចាមលើ ១២០គ្រួសារ និងភូមិចាមក្រោម ៨០គ្រួសារ ដែលរស់នៅឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម មី១០កព្ចាប់ ត្រីខ ៨កំប៉ុង​ ទឹកដោះគោ៤កំប៉ុង​ ស្កសរ ២ គីឡូក្រាម តែ ១កព្ចាប់ អូវ៉ាន់ទីន ២ដប អំបិល ២គីឡូក្រាម ប្រេងឆា ២ដប ផងដែរ ។