លោកជំទាវ ម៉ក់ វណ្ណស៊ីថា អញ្ជើញចុះចែកសៀវភៅ បុិច ដៃខ្មៅ ទឹកផ្លែឈើ និងថវិកាមួយចំនួន​ ដល់កុមារដែលជាកូនចៅក្នុងសហគម៍ នៅភូមិព្រែកតានូ


នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ ម៉ក់ វណ្ណស៊ីថា តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងជាសមាជិកាគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជនយុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា រួមដំណើរដោយ លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ នារីភូមិ បានអញ្ជើញចុះចែកសៀវភៅ បុិច ដៃខ្មៅ ទឹកផ្លែឈើ និងថវិកាមួយចំនួន​ ដល់កុមារដែលជាកូនចៅក្នុងសហគម៍ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។