ឯកឧត្តម ហ៊ុន ម៉ានី និង ឯកឧត្តមបណ្ឌិត ហេង សុផាឌី អញ្ជើញចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ សិល្បករនិងសិល្បការិនី ដែលកំពុងសិក្សាស្រាវជ្រាវចងក្រងឯកសារក្បាច់របាំបុរាណខ្មែឬរបាំព្រះរាជទ្រព្យ


នាព្រឹកថ្ងៃចន្ទ ០៩កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ខែមិថុនា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងសហការី អមដំណើរដោយឯកឧត្តមបណ្ឌិត ហេង សុផាឌី សកលវិទ្យាធិការរួមជាមួយនឹងថ្នាក់ដឹកនាំសកលវិទ្យាល័យ សសយកវិស័យវប្បធម៌ បានអញ្ជើញចុះសាកសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ សិល្បករនិងសិល្បការិនី ដែលកំពុងសិក្សាស្រាវជ្រាវចងក្រងឯកសារក្បាច់របាំបុរាណខ្មែឬរបាំព្រះរាជទ្រព្យ។
ក្នុងដំណើរនេះ ឯកឧត្តមប្រធានបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកព្រឹទ្ធាចារ្យសិល្បៈ លោកគ្រូ អ្នកគ្រូ សិល្បករនិងសិល្បការិនី ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តនិងចំណាយពេលវេលាដ៏មានតម្លៃដើម្បីចងក្រងឯកសារដ៏មានសារៈសំខាន់នេះដើម្បីទុកជាគុណប្រយោជន៍សម្រាប់ការបង្រៀនដល់កូនខ្មែរជំនាន់ក្រោយ។