ក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំក្រុមការងារត្រួតពិនិត្យនិងសិក្សាពីសក្តានុពលទឹកនៅតាមដងស្ទឹងជីក្រែង


នៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៧ លោក ប៊ុល ដែលលី អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារត្រួតពិនិត្យ គ្រប់គ្រងកិច្ចដំណើរការ និងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ បន្តដំណើរចុះពិនិត្យ និងសិក្សាពីសក្តានុពលទឹកនៅតាមដងស្ទឹងជីក្រែង ក្នុងភូមិសាស្ត្រឃុំខ្វាវ និងឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ៕