លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញប្រគល់សំភារៈមួយចំនួន ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលបឋមសិក្សាព្រះសីហនុ


លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់តុ ការិយាល័យចំនួន ០១គ្រឿង កុំព្យូទ័រលើតុចំនួន ០២គ្រឿង និងម៉ាស៊ីនព្រីធ័រចំនួន ០១គ្រឿង ជូនដល់លោកគ្រូ អ្នកគ្រូ នៃសាលបឋមសិក្សាព្រះសីហនុ ដែលស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧។
ការផ្តល់ជូនតាមសំណើរនេះជាការឆ្លើយតបតាមសំណើរសុំរបស់លោកគ្រូ អ្នកគ្រូអំឡុងពេលដែល សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅនេះ ។
លោកជំទាវក៏បានផ្តាំផ្ញើរដល់លោកគ្រូ អ្នកគ្រូ ត្រូវខិតខំថែរក្សានូវសម្ភារៈទាំងអស់នេះ និងទុកសម្រាប់បម្រើដល់វិស័យអប់រំ ដល់សាលាឲ្យកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀត។