ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ ចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករ


នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៧ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានចុះអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបការខ្វះខាតទឹករបស់បងប្អូនប្រជាកសិករប្រមាណ ១៤០ ហិកតា ក្នុងឃុំកណ្តៀង ស្រុកកណ្តៀង ។ ការងារអន្តរាគមន៍នេះ គឺក្រុមការងាររបស់មន្ទីរ ប្រើប្រាស់ម៉ាសុីនបូមទឹកនៃស្ថានីយបណ្តែត ចំនួន ០២ គ្រឿង ដើម្បីបូមទឹកពីស្ទឺងពោធិ៍សាត់ បញ្ជូនតាមប្រឡាយ ចំនួន ០៣ ខ្សែ សរុបប្រវែងប្រមាណ ៣.៥០០ ម៉ែត្រ ទៅស្រោចស្រពដំណាំស្រូវទាំងនោះ ៕