លោកជំទាវ ស៊ុន សាភឿន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីក្រីក្រគ្មានទីពឹងនៅក្រុងក្រចេះ ខេត្តក្រចេះ ចំនួន៥០គ្រួសារ


នៅថ្ងៃសៅរ៍ ទី ១៨ ខែកក្កដា ឆ្នាំ២០២០
លោកជំទាវ ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តក្រចេះ ទីប្រឹក្សាក្រុមការងារគណបក្សចុះជួយក្រុងក្រចេះ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ រួមជាមួយក្រុមការងារ និងសប្បុរសជន បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខស្ត្រីក្រីក្រគ្មានទីពឹងនៅក្រុងក្រចេះ ខេត្តក្រចេះ ចំនួន៥០គ្រួសារ នៅសាលាក្រុងក្រចេះ។
ក្នុងពីធីសំណេះសំណាលសួរសុខទុក្ខនេះ លោកជំទាវ ស៊ុន សាភឿន បានក្រើនរំលឹកដល់បងប្អូនស្ត្រី ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ថែរក្សាការពារខ្លួនឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបានចៀសផុតពីជំងឺកូវីដ១៩។ លោកជំទាវក៏បានលើកឡើងផងដែរ អំពីការយកចិត្តទុក្ខដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាគុណសម្បត្តិរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយមានក្រសួងសុខាភិបាលជាសេនាធិការ បានជួយទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានទាន់ពេលវេលា និងបានជួយ សម្រាលការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងសម័យកូវីដ១៩នេះ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភ សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជាដើម។ល។
នាឱកាសនោះលោកជំទាវ និងសមាជិកគណៈប្រតិភូ ដែលបានចូលរួមចំណែកឧបត្ថម្ភកម្មវិធីនេះ បាននាំយកអំណោយចែកជូនបងប្អូនស្ត្រីក្រីក្រទាំង៥០គ្រួសារផងដែរ អំណោយរួមមាន ៖ អង្ករ សារុង ក្រម៉ា ម៉ាស់ ទឹកអាល់កុលាងដៃ និងថវិកាមួយចំនួន ព្រមទាំងបានជួយឧបត្ថម្ភដល់គណៈកម្មការក្រុងក្រចេះ នូវទឹកអាល់កុលចំនួន១០ដប ម៉ាស់២ប្រអប់ និងថវិកាចំនួន១,០០០,០០០៛ (មួយលានរៀល) ផងដែរ ដោយចំណាយថវិកាសរុបក្នុងកម្មវិធីនេះ អស់ ៣,៧៦១,២០០៛ (បីលានចិតសិបប្រាំមួយម៉ឺនមួយពាន់ពីររយរៀល)។