លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទក្ខ និងនាំយកថវិកា នំ សាប៊ូ និងសម្ភារៈប្រេីប្រាស់មួយចំនួន ដែលជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារភូមិខៃ ដែលមានកុមារកំព្រាចំនួន ៣៨នាក់ បុគ្គលិកក្នុងមណ្ឌលចំនួន ០៨នាក់ និងសិស្សសាលារៀនអូរអុកគូទចំនួន ៤៥នាក់ សរុបចំនួន ៩១នាក់ ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០។
លោកជំទាវ មាន សំអាន បានអញ្ជើញចុះសួរសុខទក្ខ និងនាំយកថវិកា នំ សាប៊ូ និងសម្ភារៈប្រេីប្រាស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទៅចែកជូនកុមារកំព្រានៅមណ្ឌលកុមារភូមិខៃ
