ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន អញ្ជើញជួបពិភាក្សាការងារស្ដីអំពីដំណើរការ និងការរៀបចំកម្មវិធីបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាព កម្ពុជា-ជប៉ុន


សៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៧ ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោក Youtaka Kannari ប្រធាន NPO Kyosei Forum និង​ជា​ប្រធាន Genkimura Group, Japan ស្ដី​អំពី​ដំណើរការ​របស់​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព កម្ពុជា-ជប៉ុន ខេត្ត​សៀមរាប ។
ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​គាំ​ទ្រ និង​វាយ​តម្លៃ​ខ្ពស់​ទៅ​លើ​ការ​ងារ​បណ្ដុះ​បណ្ដាល​របស់​មជ្ឈមណ្ឌល​អប់រំ​បច្ចេកទេស​មិត្តភាព កម្ពុជា-ជប៉ុន ខេត្ត​សៀមរាប និង​បាន​ស្នើ​សុំ​ឱ្យ​ភាគី​ជប៉ុន​បន្ត​សកម្ម​ភាព​អប់រំ​នូវ​ជំនាញ​បច្ចេកទេស​ដល់​គរុសិស្ស និង​ក្មួយ​ៗ​សិស្សានុសិស្ស​ដើម្បី​​ជួយ​ឱ្យ​ពួក​គាត់​ទទួល​បាន​នូវ​ជំនាញ​មួយ​ពិត​ប្រាកដ​សម្រាប់​ជា​ទុន​ទៅ​ថ្ងៃ​អនាគត ។
នា​ឱកាស​នោះ​ដែរ​ភាគី​ជប៉ុន​បាន​ជូន​លិខិត​អញ្ជើញ​ឯកឧត្ដម​បណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​ទៅ​ទស្សនកិច្ច​នៅ​វិទ្យាល័យ URAWA ប្រទេស​ជប៉ុន ដើម្បី​បង្ហាញ​នូវ​គំរូ​ល្អៗ​ដែល​វិទ្យាល័យ URAWA បាន​អនុវត្ត​កន្លង​មក និង​ដើម្បី​រក្សា​នូវ​ចំណង​មិត្តភាព​លើ​វិស័យ​អប់រំ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ជប៉ុន ។