សម្ដេច សាយ ឈុំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋសង្កាត់អូរប្ញស្សី៤


ព្រឹកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ០៩:៣០ នាទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសណាលជាមួយប្រជាពលរដ្ឋ លោកតា លោកយាយ ៣៥ រូប មកពីសង្កាត់អូរប្ញស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ក្នុងការសំណេះសំណាល សាកសួរសុខទុក្ខ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងការផ្លាស់ប្ដូរបទពិសោធន៍ អំពីការថែទាំសុខភាពជាមួយលោកតា លោកយាយ សម្ដេចភក្ដីមានប្រសាសន៍ថា” ខ្លួនសម្ដេចផ្ទាល់ សព្វថ្ងៃបានផ្ដោតសំខាន់លើការតមហូប (ជ្រើសរើសចំណី) ហាត់ប្រាណ និងកាត់បន្ថយការគិតពីបញ្ហាស្មុគស្មាញ តានតឹងឲ្យបានច្រើន៕