ក្រុមការងារមូលនិធិសម្ដេចក្រឡាហោម ស ខេង ចូលរួមរំលែកទុក្ខដ៏គ្រួសារសពចំនួន៥គ្រួសារ ក្នុងខេត្តប៉ៃលិន


ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមការងារមូលនិធិសម្ដេចក្រឡាហោម ស ខេង ខេត្តប៉ៃលិនដឹកនាំដោយឯកឧត្ដម ហុក សុផល ក្នុងនាមឯកឧត្តម អ៊ី ឈាននិងលោកជំទាវបាន ស្រីមុំ បាននាំយកថវិកាដែលជាមូលនិធិសម្តេចក្រឡាហោម ស ខេងនិងអង្ករដែលជាអំណោយរបស់ឯកឧត្តមអ៊ី ឈាននិងលោកជំទាវបាន ស្រីមុំ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំនួន៥គ្រួសារ ក្នុងខេត្តប៉ៃលិន ដែលមួយគ្រួសារៗទទួលបានថវិកា ២០០,០០០រៀលនិងអង្ករ៥០Kg។