ព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧ លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល និងជាប្រធានកាយរឹទ្ធស្រុកស៊ីធរកណ្ដាល បាន អញ្ជើញ ជាគណៈអធិបតីក្នុងពិធី សច្ចាប្រណិធាន និងបំពាក់កន្សែងដល់យុវជនកាយរឹទ្ធ នៃទ្យាល័យ ហ៊ុន សែន ព្រែកសណ្ដែក ឃុំព្រែកចង្រ្កាន ស្រុកសីុធរកណ្តាល ខេត្តព្រៃវែង ដល់យុវជនចំនួន ១៣០ នាក់ ដោយក្នុងនោះមានការចូលរួម ពីក្រុមកាយរឹទ្ធជាតិកម្ពុជាខេត្តព្រៃវែង លោកប្រធានការិយាល័យ អប់រំស្រុក និងលោកលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានជាច្រើនអ្នកទៀត ។